កាលបរិច្ឆេទ: ០៨ មេសា ២០២២ / ម្ហូបអាហារ
ស្ថិតក្នុងក្របខ័ណ្ឌយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកដែលរៀបចំឡើងដោយមន្ទីរសម្រាកព្យាបាលស៊ីង-ស្ពេសីលីស មេឌីខល សេនធ័រ ផ្លែស្វាយរបស់ក្រុមហ៊ុនខនហ្វីរេលដែលស្ថិតក្នុងចំណោមផ្លែឈើក្នុងស្រុកប្រកបដោយគុណភាពខ្ពស់ ត្រូវបានចែកចាយរយៈពេលបីខែពេញទៅដល់អ្នកដែលមកមន្ទីរសម្រាកព្យាបាល។
អ្នកទទួលខុសត្រូវនៅមន្ទីរសម្រាកព្យាបាលបានគូសបញ្ជាក់ថា៖ «ក្នុងនាមជាមន្ទីរសម្រាកព្យាបាល សុខភាពរបស់អ្នកជំងឺគឺជាអាទិភាពចម្បងរបស់យើង ហើយយើងធ្វើការផ្សព្វផ្សាយបំផុសស្មារតីឲ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃការបរិភោគចំណីអាហារល្អ លំហាត់ប្រាណប្រចាំថ្ងៃ និងការធ្វើតេស្តតាមដានសុខភាពឲ្យបានទៀងទាត់»៕